ប្រេងកូឡា និងប្រេងខ្យល់រូបនាគព្រួសភ្លើង
សហគ្រាសនាគព្រួសភ្លើងនាំយកផលិតផលបុរាណខ្មែរដ៏ពូកែស័ក្តសិទ្ធិមកក្នុង២ទម្រង់រួមមានប្រេងកូឡា និង ប្រេងខ្យល់ដើម្បីតម្រូវតាមសេចក្តីត្រូវការ ការនិយមចូលចិត្តក្នុងការប្រើប្រាស់របស់អតិថិជន។ ផលិតផលប្រេងកូឡា និង ប្រេងខ្យល់កើតឡើងពីការរួមផ្សំរវាងឱសថបុរាណធម្មជាតិដែលត្រូវបានដាំដុះដោយផ្ទាល់ដៃ និងរូបមន្តពិសេសតែមួយគត់ក្នុងការផលិតដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធិភាពនៃផលិតផល។ ប្រេងកូឡា និងប្រេងខ្យល់សញ្ញានាគព្រួសភ្លើងមានអត្តសញ្ញាណខ្មែរសុទ្ធសាធ មានប្រសិទ្ធិភាពពូកែសក្តិសិទ្ធិ និងមានតម្លៃសមរម្យ។
