រូបធាតុដើម
ប្រេងកូឡា និងប្រេងខ្យល់របស់យើងខ្ញុំត្រូវបានផលិតឡើងដោយយកចិត្តទុកដាក់ពីប្រេងប្រទាលពុទ្ធមន្ត ១០៨ មុខ។ រូបធាតុផ្សំត្រូវបានដាំដុះដោយផ្ទាល់នៅលើទឹកដីខេត្តបាត់ដំបង ដោយប្រើពេលយ៉ាងតិច ២ ឆ្នាំដើម្បីឲប្រទាលមានប្រេងសម្រាប់ចម្រាញ់បាន។

ប្រេងពុទ្ធមន្ត ១០៨ មុខ
ប្រទាលខ្មែរ គឺជាមើមរុក្ខជាតិឳសថដែលដូនតាយើងបានរកឃើញ មានរាប់រយប្រភេទ នឹងព្យាបាលជំងឺរាប់រយមុខដូចគ្នា។ ការចំរាញប្រទាល ១០៨ មុខ យើងផលិតបានប្រេងប្រទាលពុទ្ធមន្ត ១០៨ ដ៏ស័ក្តិសិទ្ធ សំរាប់ផ្សំជាប្រេងកូឡា ប្រេងខ្យល់ ប្រេងពុទ្ធមន្ត ១០៨ មុខ សំរាប់ការប្រើប្រាស់ ព្យាបាល និងកាត់បន្ថយការឈឺចុករោយប្រចាំថ្ងៃ។ រូបមន្តប្រេងពុទ្ធមន្ត ១០៨ មុខ បានបន្តពីមួយជំនាន់ទៅមួយជំនាន់ សំរាប់កូនខ្មែរគ្រប់រូបថែរក្សា និងប្រើប្រាស់។ រូបមន្តនេះ គឺជាមរតកដ៏មានតំលៃសំរាប់យើងទាំងអស់គ្នា តាំងពីដើមរហូតមកហើយ សូមជួយចូលរួមគាំទ្រផលិតយើង។
ជីអង្កាម
ជីអង្កាមគឺជាឱសថបុរាណដ៏ពេញនិយមសម្រាប់ព្យាបាលអាការៈជាច្រើន។ វាមានក្លិនប្រហើរ និងត្រជាក់ស្រស់ស្រាយ ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលស្បែកដែលមានបញ្ហារលាករោលឲវិលមកសភាពដើមវិញយ៉ាងពូកែសក្តិសិទ្ធិ។
- ការព្យាបាលសំរាប់ស្ថានភាពផ្សេងៗរួមមានការរលាក ក្អួតចង្អោរ បញ្ហារំលាយអាហារ ក៏ដូចជាជំងឺផ្តាសាយធម្មតាជាដើម។
- ការលាបទៅលើស្បែកដើម្បីស្បើយពីការរមាស់ ឈឺសាច់ដុំ និងឈឺក្បាល។
- មានក្លិនស្រស់ស្រាយដែលអាចបន្ថែមទៅលើសាប៊ូ និងផលិតផលគ្រឿងសំអាងបានថែមទៀតផង។


រមៀត
រមៀតគឺជាគ្រឿងទេសដែលបានមកពីរុក្ខជាតិមើមរមៀត។ វាត្រូវបានគេប្រើជាទូទៅនៅក្នុងម្ហូបអាស៊ី។ មើមនៃរមៀតក៏ត្រូវបានគេប្រើយ៉ាងទូលំទូលាយដើម្បីផលិតឱសថផងដែរ។ វាមានសារធាតុពណ៌លឿងដែលគេហៅថា curcumin ដែលជារឿយៗត្រូវបានគេប្រើសម្រាប់អាហារពណ៌ និងគ្រឿងសំអាង។ ជាទូទៅគេប្រើវាសម្រាប់ព្យាបាលបញ្ហាទាក់ទងនឹងការឈឺចាប់ និងការរលាក។
ឡាវិនឌើ
ផ្កាឡាវេនឌ័រ(Lavandula latifolia) ឬគេអាចហៅបានថាជាផ្កាឡាវេនឌឺព័រទុយហ្កាល់ដែលមានស្លឹកធំទូលាយ និងផ្កាមានរាងខ្ពស់។ latifolia គឺជាភាសាឡាតាំងសម្រាប់ broad leaf ។ ជាមួយនឹងភាគរយខ្ពស់របស់សារធាតុ Linalool ផ្កាឡាវេនឌ័រក៏ត្រូវបានគេប្រើជាញឹកញាប់សម្រាប់ការបន្ថយភាពតានតឹង ការកាត់បន្ថយការឈឺចាប់ ព្យាបាលការឈឺក្បាល និងលក្ខណៈប្រឆាំងនឹងការរលាក។
