សំណួរចម្លើយផលិតផល

សំនួរចម្លើយ

១. តើធ្វើដូចម្តេចទើបយើងអាចដឹងថាផលិតផលមួយណាជាផលិតផលរបស់ សហគ្រាសរូបនាគព្រួសភ្លើង?

អ្នក​​អាច​សម្គាល់​​ផលិតផល​របស់​សហគ្រាស​រូបនាគ​ព្រួសភ្លើង​បានដោយ​គ្រប់ផលិតផល​របស់​​សហគ្រាស​មាន​រូបសញ្ញា​រង្វង់មូល​មានអក្សរ​ខ្មែរ​ព័ទ្ធ​ជុំវិញ​ពណ៌ក្រហម ​និងមាន​រូបនាគ​ព្រួសភ្លើង​នៅចំកណ្តាល​។

២. តើ សហគ្រាសរូបនាគព្រួសភ្លើងមានផលិតផលអ្វីខ្លះ?

សហគ្រាសរូបនាគព្រួសភ្លើង​មានផលិតផល​ដូចជា​​ប្រេងកូឡារូប​នាគ​ព្រួសភ្លើង​ និង​ប្រេងខ្យល់រូបនាគព្រួសភ្លើង​។

៣. តើប្រេងលាបរឹតរូបនាគព្រួសភ្លើងមានធាតុផ្សំពិសេសលើសគេពីអ្វី?

ប្រេងកូឡា​ និង​ប្រេងខ្យល់​រូបនាគ​ព្រួសភ្លើង​មានធាតុផ្សំ​ពី​ប្រទាលពុទ្ធមន្ត​​ ១០៨ មុខ។

៤. តើវត្ថុធាតុដើមមានប្រភពមកពីណា?

វត្ថុធាតុដើម​ប្រទាលពុទ្ធមន្​១០៨​មុខ​ត្រូវបាន​ដាំដុះ​សម្រាប់ផ្គត់ផ្គង់​នៅលើ​ទឹកដី​ខេត្តបាត់ដំបង ​និងត្រូវបាន​ប្រមូលទិញ​ពីកំពូលភ្នំគូលែន​ ភ្នំក្រវ៉ាញ​ និងភ្នំដងរែកខេត្តព្រះវិហា​រ។

៥. តើរាល់ផលិតផលរបស់សហគ្រាសប្រេងខ្យល់និងប្រេងកូឡារូបនាគព្រួសភ្លើង មានសុវត្ថិភាព និងគុណភាពក្នុងការប្រើប្រាស់ដែរឬទេ?

រាល់​ផលិតផល​របស់​សហគ្រាស​រូបនាគ​ព្រួសភ្លើង​មាន​ការទទួល​ស្គាល់​ និង​ចុះបញ្ជី​ពី​ក្រសួង​សុខាភិបាល​ ក្រួងពាណិជ្ជកម្ម​ និងក្រសួងឧស្សាហកម្ម​ និងសិប្បកម្ម​ ត្រឹមត្រូវ​។​ លើសពីនេះប្រេងកូឡា​ និង​ប្រេងខ្យល់​រូបនាគ​ព្រួសភ្លើង​លាបរឹត​ មិនធ្វើ​ឲ​ក្តៅក្រហល់ក្រហាយ​ រោលរមាស់នោះទេ ​ថែមទាំង​មានក្លិន​ក្រអូបស្រទន់​ពីធម្មជាតិ​ទៀតផង​។

៦. តើផលិតផលរបស់សហគ្រាសប្រេងខ្យល់ និងប្រេងក្រឡារូបនាគព្រួសភ្លើងអាចប្រើប្រាស់សម្រាប់ព្យាបាលអាការៈអ្វីខ្លះ?

ផលិតផល​របស់​សហគ្រាស​រូបនាគ​ព្រួសភ្លើង​អាច​ប្រើប្រាស់​​សម្រាប់លាបរឹតដើម្បីបំបាត់អាការៈដូចជា៖ ហើមជាំសាច់ សត្វល្អិតទិច ឬខាំ រលាកភ្លើង រលាកទឹកក្តៅ ថ្លោះគ្រិច ឈឺតាមសន្លាក់ដៃជើង បំបាត់ការឈឺចាប់ ឈឺតាមសាច់ដុំ ឈឺក្បាល វិលមុខ ធីងធោង ពុលឡាន ផ្តាសាយ ហៀរសំបោរ  ហើម ចុក ឆ្អល់ រមួលពោះ ជាដើម។

៧. តើផលិតផលរបស់ សហគ្រាសប្រេងខ្យល់ និងប្រេងក្រឡារូបនាគព្រួសភ្លើងអាចប្រើប្រាស់បានចាប់ពីវ័យណាដល់វ័យណា?

ផលិតផល​របស់​សហគ្រាស​រូបនាគ​ព្រួសភ្លើង​អាច​ប្រើប្រាស់​​បានពី​វ័យពី​ ៣ ​ឆ្នាំឡើង​ទៅរហូត​ដល់​គ្រប់វ័យ។

៨. ហេតុអ្វីបានជាប្រេងលាបរឹតរូបនាគព្រួសភ្លើងទទួលបានការគាំទ្រ និងពេញនិយមខ្លាំងនៅប្រទេសកម្ពុជា?

ប្រេង​កូឡា​​ ​និង​ប្រេង​ខ្យល់​របស់ពួកយើងមាន​​រូបធាតុ​ផ្សំ​ពី​ឱសថ​បុរាណ​​ធម្មជាតិ​ខ្មែរ​ប្រទាលពុទ្ធមន្តទាំង ១០៨ មុខដែល​បាន​ដាំដុះ​នៅលើ​​ទឹកដី​ខេត្តបាត់ដំបង​នៃ​ប្រទេស​កម្ពុជា​។ ​ហេតុនេះ​ហើយ​ទើប​ធ្វើឲ​ប្រេងកូឡា ​​និង​ប្រេង​ខ្យល់​របស់​យើង​ជា​ឱសថ​ដ៏ពូកែ​សក្តិសិទ្ធិ​ លាបរឹតមិនធ្វើ​ឲ​ក្តៅក្រហល់ក្រហាយ​ រោលរមាស់នោះទេ ​ថែមទាំង​មានក្លិន​ក្រអូបស្រទន់​ពីធម្មជាតិ ​និង​មាន​តម្លៃ​សមរម្យ។

៩. តើសហគ្រាសប្រេងខ្យល់និងប្រេងកូឡារូបនាគព្រួសភ្លើងមានទីតាំងនៅឯណា?

សហគ្រាសរូបនាគព្រួសភ្លើងមានទីតាំងនៅភូមិអូតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបងនៃព្រះរាជាណាចក្រ​កម្ពុជា។

១០. តើយើងអាចរកទិញផលិតផលរបស់សហគ្រាសប្រេងខ្យល់ និងប្រេងកូឡាសញ្ញានាគព្រួសភ្លើងបាននៅទីកន្លែងណាខ្លះ?

លោក​អ្នក​អាចរក​ទិញផលិតផល​របស់សហគ្រាស​រូបនាគព្រួសភ្លើង​បាននៅគ្រប់​ដេប៉ូចែកចាយ​របស់​សហគ្រាស​នៅតាម​បណ្តា​ខេត្តក្រុង​ទូទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា។

មានសំណួរចង់សួរមកកាន់យើងខ្ញុំ?