សារអគ្គនាយិកា
លោកស្រីអូន សុគន្ធា
អគ្គនាយិកាសហគ្រាស
ប្រេងកូឡា និងប្រេងខ្យល់រូបនាគព្រួសភ្លើងត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ និងបានចុះបញ្ជីក្នុងក្រសួងចំនួន 3 រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។ ជាមួយនឹងបទពិសោធន៍ជាង១០ឆ្នាំទៅលើការផលិតប្រេងកូឡា និងប្រេងខ្យល់ដែលមានរូបធាតុផ្សំពិសេសលើសគេពីប្រេងប្រទាលធម្មជាតិដែលមានប្រសិទ្ធិភាពខ្ពស់ ធ្វើឲសហគ្រាសរូបនាគព្រួសភ្លើងមានជំនាញយ៉ាងច្បាស់លាស់ទៅលើការផលិតនូវផលិតផលលាបរឹតបំបាត់គ្រប់អាការ:ឈឺចុកចាប់សាច់ដុំពេលលេងកីឡា ឈឺចុកឆ្អល់ពោះ វិលមុខ ពុលឡាន ពុលរលក ពុលយន្តហោះ រលាកភ្លើង រលាកទឹកក្តៅ សត្វល្អិតទិចខាំ និងហើមជាំសាច់ជាដើម បានយ៉ាងពូកែសក្តិសិទ្ធិ។
នៅឆ្នាំ 2019 នេះ សហគ្រាសកំពុងបានតាំងពិព័រណ៍ និងដាក់លក់ផលិតផលនៅលើទីផ្សារជាតិ និងអន្តរជាតិ។ ដោយផលិតផលនេះ មានរូបធាតុផ្សំពីប្រេងប្រទាលពុទ្ធមន្ត 108 មុខ ដែលជាមរតកពូជប្រទាលពីបុរាណកាលជួយព្យាបាលទាន់ពេលវេលាដល់មនុស្សជាតិទូទៅ និងមានក្លិនក្រអូបឈ្ងុយស្រទន់ពីធម្មជាតិ ធ្វើឲផលិតផលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងក្នុង និងក្រៅប្រទេស។
សហគ្រាសយើងខ្ញុំនៅតែបន្តក្នុងការសិក្សាស្រាវជ្រាវផ្តោតទៅលើគុណភាព និងប្រសិទ្ធិភាពជាចំបង ព្រមទាំងផ្តោតទៅលើខ្សែចង្វាក់ផលិត ការវេចខ្ចប់ និងសេវាកម្មឲកាន់តែប្រសើរជាងមុនដើម្បីបំពេញតម្រូវការអតិថិជន ក៏ដូចជាដើរឲទាន់នូវការផ្លាស់ប្តូរ និងការបង្កើតផលិតផលថ្មីៗ។ ម្យ៉ាងវិញទៀតផលិតផលទាំងនេះ នឹងជួយលើកមុខមាត់ប្រទេសជាតិឱ្យមានមោទនភាពក្រៃលែង។

“ការគាំទ្ររបស់អតិថិជន និងការជួយជ្រោមជ្រែងពីអ្នកទាំងអស់គ្នា ជាកម្លាំងជម្រុញចិត្តឲខ្ញុំ ក៏ដូចជាក្រុមគ្រួសារមានកម្លាំងចិត្តក្នុងការបន្តដឹកនាំសហគ្រាសជាមួយនឹងចក្ខុវិស័យដ៏វែងឆ្ងាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ។ ដូច្នេះហើយខ្ញុំសូមឆ្លៀតឱកាសនេះសម្តែងការដឹងគុណដោយស្មោះដល់អ្នកទាំងអស់គ្នាដែលបានរួមចំណែកក្នុងការជម្រុញឲមានភាពជោគជ័យនេះ។”