ប្រេងខ្យល់រូបនាគព្រួសភ្លើង
រូបធាតុផ្សំ៖ ប្រេងរុក្ខជាតិ មេនតុល ប្រេងជីអង្កាម ប្រេងខេមផរ
អត្ថប្រយោជន៍៖
លាបរឹតៗដើម្បីបំបាត់អាការៈដូចជា៖
- ហើមជាំសាច់
- សត្វល្អិតទិច ឬខាំ
- រលាកភ្លើង រលាកទឹកក្តៅ
- ថ្លោះគ្រិច ឈឺតាមសន្លាក់ដៃជើង បំបាត់ការឈឺចាប់ ឈឺតាមសាច់ដុំ
- ឈឺក្បាល វិលមុខ ពុលឡាន ផ្តាសាយ ហៀរសំបោរ ហើម ចុក ឆ្អល់ រមួលពោះ
ការប្រើប្រាស់៖
សូមលាបប្រេងខ្យល់ក្នុងបរិមាណសមល្មម រួចឈ្លីរយៈពែល ៥ ទៅ ១០ វិនាទី។
បំរាម៖
ហាមលាបលើភ្នែក មិនត្រូវលាបលើមុខរបួស ឬស្បែកដែលងាយរងប្រតិកម្ម មិនគួរលាបមុនងូតទឹក១ម៉ោង និងក្រោយងូតទឹក១៥នាទី។ ត្រូវរក្សាទុកក្រោមសីតុណ្ហភាព២៥អង្សារសេ។