សូមស្វាគមន៍មកកាន់សហគ្រាសផលិតប្រេងកូឡារូបនាគព្រួសភ្លើង!
សហគ្រាសផលិតប្រេងកូឡារូបនាគព្រួសភ្លើង
ប្រេងកូឡា និងប្រេងខ្យល់រូបនាគព្រួសភ្លើង គឺជាផលិតផលបុរាណខ្មែរដែលត្រូវបានផលិតឡើងដោយដៃបន្តពីមួយជំនាន់ទៅមួយជំនាន់ដើម្បីរក្សារូបមន្តបុរាណនេះ។
ប្រេងកូឡា និងប្រេងខ្យល់របស់ពួកយើងមានអត្តសញ្ញាណខ្មែរសុទ្ធសាធដោយសារតែរូបធាតុផ្សំពីឱសថបុរាណធម្មជាតិខ្មែរដែលបានដាំដុះនៅលើទឹកដីខេត្តបាត់ដំបងនៃប្រទេសកម្ពុជា។ ហេតុនេះហើយទើបធ្វើឲប្រេងកូឡា និងប្រេងខ្យល់របស់យើងជាឱសថដ៏ពូកែសក្តិសិទ្ធិ និងមានតម្លៃសមរម្យ។
តួនាទីរបស់សហគ្រាសផលិតប្រេងកូឡាសញ្ញានាគព្រួសភ្លើងគឹ រក្សារូបមន្តបុរាណនៃការផលិតប្រេងកូឡា និងប្រេងខ្យល់ដើម្បីបម្រើតម្រូវការអតិថិជនរបស់យើង។
